ដើម្បីនីត្យានុភាពនិងសេដ្ឋានុភាព កំណើនសេដ្ឋកិច្ចរឹងមាំ លូតលាស់ និងរស់រវើក ពឹងផ្អែកជាមូលដ្ឋានលើ ច្បាប់ដែលអាចធានាបាននូវគុណភាពបទដ្ឋាននៃក្របខណ្ឌគតិយុត្ត សុវត្ថិភាពគតិយុត្តនៃបរិយាកាសសេដ្ឋកិច្ច និងប្រសិទ្ធភាពគតិយុត្តនៃកិច្ចប្រតិបត្តិការ ធុរកិច្ច។ នីត្យានុភាពគាំទ្រសេដ្ឋានុភាព រីឯសេដ្ឋានុភាពទ្រទ្រង់នីត្យានុភាព។