តាន់ ម៉េងស្រូយ
"មេធាវី"
ជំនាញ
- • វិវាទតុលាការ
- • អចលទ្រព្យ
- • ច្បាប់មូលបត្រ
ការសិក្សា
- បរិញ្ញាប័ត្រនីតិសាស្ដ្រ នៃសាកលវិទ្យាល័យភូមិន្ទ នីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច
ភាសា
- ខ្មែរ
- អង់គ្លេស
ទំនាក់ទំនង
- លេខទូរស័ព្ទ: (+855) 92 553 333
- អុីម៉ែល: [email protected]
ប្រវត្តិរូបសង្ខេប
លោក ម៉េងស្រូយ គឺជាមេធាវីដោះស្រាយវិវាទនៅតុលាការ ដែលពោរពេញទៅដោយសមត្ថភាព និងបទពិសោធន៍ រយៈពេលប្រមាណជិត ២០ ឆ្នាំ ដោយលោកមានជំនាញ ដោះស្រាយវិវាទក្រៅនិងតាមប្រព័ន្ធតុលាការ ក្នុងវិស័យអចលនទ្រព្យ និងជំនាញរៀបចំសេចក្តីព្រាងកិច្ចព្រមព្រៀងផ្សេងៗ។ អំឡុងពេល បំពេញមុខងារជាមេធាវីការពារក្តីលើសំណុំរឿងព្រហ្មទណ្ឌ លោកបានជួយកូនក្ដីឱ្យយល់ដឹង កាត់បន្ថយ ឬវៀចាកផុតពីការចោទប្រកាន់ ដោយចូលរួមការពារផលប្រយោជន៍ដ៏ប្រសើររបស់កូនក្តីតាមនីតិវិធីច្បាប់ និង តុលាការ។
លោកមានបទពិសោធន៍យ៉ាងស្ទាត់ជំនាញ ក្នុងការសិក្សាវាយតម្លៃនិងកែប្រែស្ថានភាពកូនក្ដីឱ្យបានប្រសើរ រួមទាំងការពិនិត្យនិងវិភាគភស្តុតាងដាក់ឬដោះបន្ទុកទៅលើកូនក្តី ការស៊ើបអង្កេតលើការចោទប្រកាន់យ៉ាងម៉ត់ចត់ និងការដាក់ចេញនូវយុទ្ធសាស្ត្រការពារក្តីដ៏មានប្រសិទ្ធិភាព។
លើសពីនេះទៅទៀត លោកមានជំនាញក្នុងការដោះស្រាយសំណុំរឿងរដ្ឋប្បវេណី ដោយលោកបានជួយនិងតំណាងកូនក្តី ក្នុងការចួលរួមដំណាក់កាលនីតិវិធីតុលាការនិងការ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ លោកមានជំនាញនិងបទពិសោធន៍ដោះស្រាយរឿងក្តីលែងលះ ជាពិសេសទៅលើបញ្ហាការ បែងចែកទ្រព្យសម្បត្តិនិងការកំណត់អំណាចមេបាចំពោះកូន។ ជាងនេះទៅទៀត លោកក៏មានជំនាញក្នុងការអនុវត្តមតកសាសន៍ និងដោះស្រាយវិវាទដីធ្លីជា អាទិ៍។
ក្រៅពីនេះទៀត ក្នុងនាមលោកជាមេធាវីជំនាញច្បាប់អចលនទ្រព្យមួយរូប លោកបានរៀបចំសេចក្តីព្រាងនិងត្រួតពិនិត្យយ៉ាងល្អិតល្អន់នូវរាល់ឯកសារនៃប្រតិបត្តិការទិញ-លក់ ជួល និងបញ្ចាំអចលនទ្រព្យ។ អតិថិជនរបស់លោក រួមមានរូបវន្តបុគ្គលក្នុងនិងក្រៅស្រុក និង នីតិបុគ្គលរួមទាំងគ្រឹះស្ថានក្នុងស្រុក ក្នុងតំបន់ និងអន្តរជាតិ។ អតិថិជនរបស់លោកបានទទួលអត្ថប្រយោជន៍ជាច្រើនពីចំណេះដឹងនិងបទពិសោធន៍យ៉ាងស្ទាត់ជំនាញរបស់លោក។