VUTHYKA

ម៉ែន វុឌ្ឍិការណ៍
"អ្នកស្រាវជ្រាវ និងប្រឹក្សាជាន់ខ្ពស់"

ជំនាញ

ការសិក្សា

ភាសា

ទំនាក់ទំនង

ប្រវត្តិរូបសង្ខេប​

វុឌ្ឍិការណ៍បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យណាហ្គោយ៉ានៃប្រទេសជប៉ុនជាមួយនឹងជំនាញមជ្ឈត្តការផ្នែកពាណិជ្ជកម្ម។

បន្ទាប់ពីត្រលប់មកកម្ពុជាវិញ វុឌ្ឍិការណ៍បានចូលបម្រើការងារជាអ្នកប្រឹក្សាច្បាប់នៅក្នុងក្រុមហ៊ុនមេធាវីមួយ និងបានចាប់ផ្តើមធ្វើការលើកិច្ចសន្យាច្រើនប្រភេទ ដែលមានដូចជាកិច្ចសន្យាទាក់ទងនងការផ្ទេរកម្មសិទ្ធិ រហូតដល់កិច្ចសន្យា សម្រាប់អ្នកតំណាងម៉ាក។ ក្រោយមក នាងផ្តោតការអនុវត្តរបស់នាងលើកិច្ចការ ទាក់ទងនឹងផ្នែកសាជីវកម្ម និងពាណិជ្ជកម្ម។ នាងបានធ្វើកិច្ចការលើសំណុំរឿង ទាក់ទងនឹងការចុះបញ្ជីក្រុមហ៊ុន ការវិនិយោគលើដើមទុនជាភាគទុនិកក្នុងក្រុមហ៊ុន ការផ្ទេរភាគហ៊ុន និងការរំលាយក្រុមហ៊ុនបញ្ចូលគ្នា។ វុឌ្ឍិការណ៍ក៏បានផ្តល់សេវាដល់អតិថិជនក្នុងដំណើរការចរចារកិច្ចព្រមព្រៀង ព្រមទាំងក្នុងការផ្តល់លិខិតប្រឹក្សាយោបល់ និងការសរសេរកិច្ចព្រមព្រៀងលើសំណុំរឿងទាំងនេះ និងលើសំណុំរឿងពាក់ព័ន្ធនឹងការផ្ទេរកម្មសិទ្ធ។

ពាក់ព័ន្ធនឹងជំនាញផ្នែកមជ្ឈត្តកម្មរបស់នាង វុឌ្ឍិការណ៍បានចូលរួមក្នុងសំណុំរឿង ដែលតម្រូវអោយមានការស្រាវជ្រាវ និងផ្តល់ការប្រឹក្សាយោបល់លើយុទ្ធសាស្ត្រ ក្នុងអំឡុងដំណើរនីតិវិធីមជ្ឈត្តកម្ម និងក្រោយពេលនីតិវិធីនៃមជ្ឈត្តកម្មបានបញ្ចប់។

នាដើមឆ្នាំ ២០២១ វុឌ្ឍិការណ៍បានបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញមជ្ឈត្តករនៅមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.) និងបានទទួលនូវសញ្ញាបត្របញ្ជាក់លក្ខណៈសម្បត្តិ ដែលអាចចុះឈ្មោះជាសមាជិកមជ្ឈត្តករនៅ ម.ជ.ម. បាន។