photo_2022-06-06_21-24-28-min-min

សុខ វណ្ណសិកា
"នាយកប្រតិបត្តិ"

ជំនាញ

ការសិក្សា

ភាសា

ទំនាក់ទំនង

ប្រវត្តិរូបសង្ខេប

វណ្ណសិកាមានបទពិសោធន៍​ប្រមាណ ១០ ឆ្នាំ ក្នុងវិស័យច្បាប់។​ សិកាបានចាប់ផ្តើមការងារដំបូងក្នុងវិស័យច្បាប់អចលនទ្រព្យ ដោយសិកាបានជួយអតិថិជនក្នុងការទទួលបានសិទ្ធិសម្បទានដីសេដ្ឋកិច្ច ការជួលដីសម្បទានបន្ត ការរៀបចំរចនាសម្ព័ន្ធកាន់កាប់ដីសម្រាប់អគារពាណិជ្ជកម្មអន្តរជាតិធំៗ         និងការរៀបចំឯកសារច្បាប់     សម្រាប់ការគ្រប់គ្រងអគារ    សហកម្មសិទ្ធិ។ ដោយមានចំណាប់អារម្មណ៍លើវិស័យហិរញ្ញវត្ថុនិងនវានុវត្តន៍ នាងបានចូលបម្រើការងារជាមន្ត្រីច្បាប់នៅធនាគារជាតិនៃកម្ពុជា ដោយទទួលបន្ទុកលើការរៀបចំសេចក្តីព្រាង ច្បាប់និងបទប្បញ្ញត្តិប្រុងប្រយ័ត្ន ពាក់ព័ន្ធនឹងការត្រួតពិនិត្យវិស័យធនាគារ។ នាងក៏បានជួយរៀបចំបង្កើតលិខិតូបករណ៍ហិរញ្ញវត្ថុថ្មីរបស់ធនាគារកណ្តាល  ការអភិវឌ្ឍទីផ្សារអន្តរធនាគារ និងការបង្កើតប្រព័ន្ធទូទាត់ប្រាក់ដោយប្រើ បច្ចេកវិទ្យា Blockchain។ សិកាបានចូលរួមរៀបចំសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធធានាប្រាក់បញ្ញើនិងដំណោះស្រាយពិសេសសម្រាប់វិស័យធនាគារ និងចូលរួមពិភាក្សាអំពីសេចក្តីព្រាងច្បាប់ស្តីពីពាណិជ្ជកម្មអេឡិចត្រូនិច និងកិច្ចការពារអ្នកប្រើប្រាស់ ។​ ក្នុងនាមជាមេធាវី នាងបានចូលរួមប្រឹក្សាច្បាប់ក្នុង (១) គម្រោងហិរញ្ញប្បទាន (២) ប្រតិបត្តិការទិញនិងគួបបញ្ចូលស្ថាប័នធនាគារ (៣) នវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ (៤) ការបោះផ្សាយមូលបត្រ និង (៥) ការស្នើសុំគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។​ នាងបានចូលរួមរៀបរៀងគោលនយោបាយអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជា។ សិកាបានចូលរួមចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​ស្តីពីភាពជាដៃគូរលើការយោគយល់ផ្នែកសេដ្ឋកិច្ច ថ្នាក់តំបន់ ត្រង់ជំពូកពាណិជ្ជកម្មអេឡិចត្រូនិច។ លើសពីនេះទៅទៀត សិកាបានបម្រើការងារជូនមូលនិធិហិរញ្ញវត្ថុអន្តរជាតិ ក្នុងគម្រោងរៀបចំសេចក្តីព្រាង ច្បាប់និងបទប្បញ្ញត្តិសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅតាមបណ្ដា ប្រទេសផ្សេងៗ។

បច្ចុប្បន្ន សិកាកំពុងបំពេញការងារជាអ្នកផ្តល់ប្រឹក្សាដល់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើកម្មវិធីកែទម្រង់។ នៅការិយាល័យមេធាវី សិដ្ឋាល័យ សិកាបានជួយដល់និយ័តករក្នុងការរៀបចំសេចក្តីព្រាងបទប្បញ្ញត្តិពាក់ព័ន្ធនឹងបច្ចេកទេសហិរញ្ញវត្ថុ ផ្តល់យោបល់ និងជួយអតិថិជនឱ្យចូលទៅក្នុងទីផ្សារហិរញ្ញវត្ថុ។ លើសពីនេះទៅទៀត សិកាបានជួយអតិថិជនក្នុងការរៀបរៀងនិងត្រួតពិនិត្យឯកសារច្បាប់ សម្រាប់ការធ្វើអាជីវកម្មនិង​ប្រតិបត្តិការហិរញ្ញវត្ថុ ដើម្បីផ្តល់យោបល់ផ្នែកច្បាប់ជូនអតិថិជន ទាក់ទងនឹងការរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុន ការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ គម្រោងវិនិយោគ លេខាធិការក្រុមហ៊ុនអភិបាលកិច្ច ពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុ។