IMG_9539

ផៃ ច័ន្ទតារា
"សហការី"

ជំនាញ

ការសិក្សា

ភាសា

ទំនាក់ទំនង

ប្រវត្តិរូបសង្ខេប​

ច័ន្ទតារាមានបទពិសោធន៍ការងារក្នុងវិស័យច្បាប់ ក្នុងរយៈពេលប្រមាណជាង៥ឆ្នាំ​ ក្នុងជំនាញខាងផ្នែកច្បាប់ក្រុមហ៊ុន និងពាណិជ្ជកម្ម។ ជាមួយនឹងបទពិសោធន៍ការងារផ្សេងៗជាច្រើន ដែលគាត់បានបំពេញការងារនៅក្នុងក្រុមមេធាវី និងនៅមន្ទីរសារការី ​​​គាត់បានផ្ដល់ជាជំនួយដល់អតិថិជនជាច្រើននាក់មិនថាតែជាអតិថិជនជនជាតិខ្មែរ ឬបរទេស ក្នុងការព្រាងនិងពិនិត្យឡើងវិញលើកិច្ចព្រមព្រៀងដើម្បីគ្រប់គ្រងលើប្រតិបត្តិការនិងការអនុវត្តកិច្ចព្រមព្រៀងដែលធ្វើឡើងដោយអតិថិជន មានដូចជា កិច្ចព្រមព្រៀងទិញលក់ភាគហ៊ុន កិច្ចព្រមព្រៀងទិញលក់អចលនវត្ថុ កិច្ចព្រមព្រៀងសហការប្រកបអាជីវកម្ម កិច្ចព្រមព្រៀងផ្ដល់សិទ្ធិប្រកបអាជីវកម្ម កិច្ចសន្យាជួល។ល។  ពាក់ព័ន្ធនឹងអនុលោមភាពក្រុមហ៊ុន គាត់បានផ្ដល់ការប្រឹក្សាយោបល់ទៅកាន់អតិថិជនជាច្រើននាក់លើអនុលោមភាពក្រុមហ៊ុន មានដូចជាការផ្ដល់យោបល់លើលក្ខខណ្ឌតម្រូវសំរាប់ការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ អាជ្ញាប័ណ្ណអាជីវកម្ម និងលក្ខខណ្ឌតម្រូវផ្នែកច្បាប់ផ្សេងៗទៀតសំរាប់ប្រតិបត្តិការអាជីវកម្ម ចាប់ផ្ដើមពីការចុះបញ្ជីពាណិជ្ជក្រុមហ៊ុន រហូតដល់ការរំលាយក្រុមហ៊ុន។ គាត់ក៏បានធ្វើការងារពាក់ព័ន្ធនឹងការត្រួតពិនិត្យលើគម្រោងនិងក្រុមហ៊ុនដែលមានទំហំទឹកប្រាក់រាប់លានដុល្លារ រួមមានសណ្ឋគារ និងរោងចក្រ។ ជាមួយនឹងបទពិសោធន៍ដែលគាត់មានទាំងអស់នេះ គាត់មានការយល់ដឹងយ៉ាងទូលំទូលាយលើទិដ្ឋភាពផ្នែកច្បាប់ ព្រមទាំងលក្ខណៈពិសេសនៃប្រតិបត្តិការ និងតម្រូវការអាជីវកម្ម ដែលធ្វើឱ្យគាត់មានគំនិតច្នៃប្រឌិតក្នុងការព្រាងឯកសារនិងកិច្ចព្រមព្រៀងគតិយុត្តិ ព្រមទាំងការផ្ដល់ការប្រឹក្សាផ្នែកច្បាប់ផងដែរ។

ជាមួយនឹងការសិក្សានិងបទពិសោធន៍ពាក់ព័ន្ធនឹងវិស័យច្បាប់ គាត់ផ្ដល់នូវជំនួយចាំបាច់សំខាន់ៗទៅកាន់ការិយាល័យ និងផ្ដល់ការប្រឹក្សាដ៏ល្អទៅកាន់អតិថិជន។