ហេង សុជាតា
"មេធាវី"
ជំនាញ
- • អចលទ្រព្យ
- • ច្បាប់សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- • ត្រួតពិនិត្យផ្នែកច្បាប់លើក្រុមហ៊ុន
- • វិវាទតុលាការ
ការសិក្សា
- អនុបណ្ឌិតផ្នែក (១) នីតិប្រៀបធៀបលើផ្នែកពាណិជ្ជកម្មនៃ សាកលវិទ្យាល័យ Lumiere Lyon II ប្រទេសបារាំង និង (២) នីតិធុរកិច្ចអន្តរជាតិ និងការអនុវត្ត នៃសកលវិទ្យាល័យ Nice Sophia Antipolis ប្រទេសបារាំង
ភាសា
- ខ្មែរ
- អង់គ្លេស
- បារាំង
ទំនាក់ទំនង
- លេខទូរស័ព្ទ: (+855) 77 699 788
- អុីម៉ែល: [email protected]
ប្រវត្តិរូបសង្ខេប
សុជាតាមានបទពិសោធន៍ការងារ លើសពីបីឆ្នាំ ក្នុងជំនាញច្បាប់អចលទ្រព្យ និងហិរញ្ញវត្ថុ។ សុជាតាមានបទពិសោធន៍បំពេញកម្មសិក្សានៅក្រុមអ្នកច្បាប់ហិរញ្ញវត្ថុអន្តរជាតិមួយ នៅក្នុងទីក្រុងក្រុងហ្សឺណែវ ប្រទេសស្វីស។ តាមរយៈ ការបំពេញកម្មសិក្សានេះ នាងបានបង្កើនការយល់ដឹងកាន់តែច្បាស់អំពីប្រតិបត្តិការ ហិរញ្ញប្បទាន។ ជាងនេះទៅទៀត នាងបានធ្វើការជាមួយក្រុមអ្នកច្បាប់អន្តរជាតិ លើការតាក់តែងកិច្ចព្រមព្រៀង ដើម្បីជួយដល់សហគ្រិននិងក្រុមហ៊ុន ក្នុងប្រតិបត្តិការប្រមូលដើមទុន។
ក្នុងឆ្នាំ ២០០៧ នាងបានចូលបម្រើការងារនៅការិយាល័យមេធាវីធំមួយ នៅព្រះរាជាណាចក្រកម្ពុជា ក្នុងតួនាទីជាអ្នកប្រឹក្សាផ្នែកច្បាប់ក្នុងវិស័យអចលទ្រព្យ ដោយផ្ដោតសំខាន់ទៅលើរចនាសម្ព័ន្ធនៃការកាន់កាប់ដី ការចុះបញ្ជីសិទ្ធិប្រត្យក្ស និងការអភិវឌ្ឍន៍អចលនទ្រព្យនិងសំណង់។ នាងបានផ្ដល់យោបល់ផ្នែកច្បាប់ដល់អតិថិជន ទាំងក្នុងនិងក្រៅស្រុកជាច្រើន ទៅលើរចនាសម្ព័ននៃការកាន់កាប់ដីធ្លី ការទិញលក់អចលនទ្រព្យ និងការប្រើប្រាស់អចលនទ្រព្យជាទ្រព្យធានា ចំពោះប្រតិបត្តិការធំៗ សម្រាប់អតិថិជនក្នុងនិងក្រៅស្រុក រួមមានទាំងអតិថិជនក្នុងវិស័យដីធ្លី ឧស្សាហកម្ម ពាណិជ្ជកម្ម និងការទិញ-លក់លំនៅដ្នាន រហូតដល់គម្រោងអភិវឌ្ឍអចលនទ្រព្យ ដោយចូលរួមជួយរៀបចំរចនាសម្ព័ន្ធ ភាគហ៊ុននិងការគ្រប់គ្រងទ្រព្យសម្បត្តិ។ ក្នុងចំណោមគម្រោងជាច្រើន នាងបានជួយដល់ក្រុមហ៊ុនបដិសណ្ឋារកិច្ចមួយ លើប្រតិបត្តការទិញយកសណ្ឋាគារដ៏ធំមួយដែលមានទីតាំងស្ថិតនៅក្នុងទីក្រុងភ្នំពេញនិងខេត្តសៀមរាប និងគម្រោងមួយទៀតទាក់ទងនឹងការទិញយកគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដោយនាងបានចូលរួមក្នុងការធ្វើរបាយការណ៍ត្រួតពិនិត្យផ្នែកច្បាប់នៃក្រុមហ៊ុនគោលដៅ និងរៀបចំឯកសារសម្រាប់ការបំពេញប្រតិបត្តិការនេះ។ បន្ថែមពីការរៀបរាប់ ខាងលើនេះ សុជាតាមានជំនាញតាក់តែងកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដោយរាប់បញ្ចូលទាំងកិច្ចព្រមព្រៀងទិញ-លក់ កិច្ចព្រមព្រៀងជួល ឯកសារពាក់ព័ន្ធនឹការប្រើអចលនទ្រព្យជាទ្រព្យធានា និងឯកសារពាក់ព័ន្ធនឹងសិទ្ធិលើកម្មសិទ្ធិអចលនទ្រព្យដ៏ទៃទៀត ដែលសុទ្ធសឹងតែជាប្រតិបត្តិការស្មុគ្រស្មាញ។